វេទិកាអភិបាលកិច្ចហេដ្ឋារចនាសម្ព័ន្ធ៖ «សេដ្ឋកិច្ចនយោបាយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ៖ ភាពជាម្ចាស់ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព»
ចូលរួមជាមួយពួកយើងក្នុងព្រឹត្តិការណ៍នេះ ដែលនឹងពិភាក្សាអំពី កំណែរទម្រង់អភិបាលកិច្ចហេដ្ឋារចនាសម្ព័ន្ធ ផ្ដោតលើ «សេដ្ឋកិច្ចនយោបាយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ៖ ភាពជាម្ចាស់ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព»។
វេទិកាគោលនយោបាយស្តីពីអភិបាលហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញសំណើគោលនយោបាយជាក់លាក់ពាក់ព័ន្ធនឹងកំណែទម្រង់អភិបាលកិច្ចហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតនូវកិច្ចពិភាក្សាគោលនយោបាយសាធារណៈ តាមរយៈខ្លឹមសារគោលនយោបាយដែលងាយយល់ ស្តីពីអនាគតនៃអភិបាលកិច្ចហេដ្ឋារចនាសម្ព័ន្ធ។ ការចូលរួមក្នុងវេទិកានេះយើងនឹងបានឈ្វេងយល់ពីសំណើគោលនយោបាយចំនួន ៣ ដើម្បីឆ្លើយតបទៅនឹងសំណួរគោលស្តីពី៖ «តើអភិបាលកិច្ចហេដ្ឋារចនាសម្ព័ន្ធបែបណាដែលកម្ពុជាគួរអនុវត្តដើម្បីធានាបាននូវភាពជាម្ចាស់ការ និងការសម្របសម្រួលស្ថាប័នប្រកបដោយប្រសិទ្ធភាព?»
កម្មវិធីនេះនឹងផ្តល់ជាវេទិកាគោលនយោបាយសម្រាប់ប្រមូលផ្តុំ អ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ អ្នកជំនាញវ័យក្មេង និស្សិត និងសាធារណជនទូទៅ។

ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/75nHtuCL5f2G5AwW6
វាគ្មិន៖
បណ្ឌិត ឈាត ស្រ៊ាង នាយកគ្រប់គ្រង និងស្ថាបនិក Chakraval Research and Consulting
លោក ឯម សុវណ្ណរ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
លោក ចិន ហ៊ាង អ្នកស្រាវជ្រាវ អភិបាលកិច្ចហេដ្ឋារចនាសម្ព័ន្ធនៃវេទិកាអនាគត
ព័ត៌មានអំពីកម្មវិធី៖
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៦
ពេលវេលា៖ ម៉ោង ៨:៣០ ដល់ ១១:០០ ព្រឹក (ការចុះឈ្មោះបើកនៅម៉ោង ៨ ព្រឹក)
ទីកន្លែង៖ វេទិកាអនាគត (Future Forum) នៅអគារ Legacy Business Center ជាន់ទី ៩ មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ (Google Maps)
បទបង្ហាញ និងការពិភាក្សា៖ ជាភាសាខ្មែរ
សម្លៀលបំពាក់ ៖ សមរម្យ (Smart Casual)
ព័ត៌មានចំណត៖
សម្រាប់ម៉ូតូ៖ លោកអ្នកអាចចតនៅចំណតខាងក្រោយអគារ Legacy Business Centre។
សម្រាប់រថយន្ត៖ លោកអ្នកអាចចតនៅចំណតខាងមុខអគារ ឬនៅ The Point Community Mall។
.png)
Comments