វេទិកាអភិបាលកិច្ចសីលធម៌៖ ការផ្សារភ្ជាប់តួនាទីស្ថាប័នច្បាប់ សាលារៀន និងវត្តអារាម លើដំណោះស្រាយបញ្ហាក្មេងទំនើង
ចូលរួមជាមួយពួកយើងក្នុងព្រឹត្តិការណ៍នេះ ដែលនឹងពិភាក្សាអំពី កំណែរទម្រង់វេទិកាអភិបាលកិច្ចសីលធម៌៖ ការផ្សារភ្ជាប់តួនាទីស្ថាប័នច្បាប់ សាលារៀន និងវត្តអារាម លើដំណោះស្រាយបញ្ហាក្មេងទំនើង។
ការដោះស្រាយបញ្ហាក្មេងទំនើង និងអំពើហិង្សារបស់យុវវ័យ ទាមទារឱ្យមានយន្តការអភិបាលកិច្ចដែលមានតុល្យភាពរវាង «ការពង្រឹងសណ្តាប់ធ្នាប់សាធារណៈ» និង «ការការពារសិទ្ធិជាមូលដ្ឋានរបស់អនីតិជន»។កន្លងមកការកំណត់អត្តសញ្ញាណ ក្រុមក្មេងទំនើងដោយផ្អែកលើការសង្ស័យ ឬការវាយតម្លៃតាមសម្បកក្រៅ (ដូចជាស្ទីលស្លៀកពាក់ ឬការជួបជុំគ្នា) អាចបង្ករឱ្យមាន ការរើសអើង និងរំលោភបំពានសិទ្ធិយុវជនដែលមិនបានប្រព្រឹត្តបទល្មើស។ ទន្ទឹមនឹងនេះ ការពឹងផ្អែកតែលើវិធានការបង្ក្រាប និងការដាក់ទណ្ឌកម្មតាមផ្លូវតុលាការតែមួយមុខ មិនអាចដោះស្រាយឫសគល់នៃបញ្ហា បានឡើយ។
ហេតុដូច្នេះហើយ គោលនយោបាយនេះស្នើឡើងនូវការធ្វើកំណែទម្រង់ច្បាប់ និងការតម្រង់ទិសស្ថាប័នស្នូល ទាំងបី ក្នុងសហគមន៍ ឡើងវិញតាមរយៈ ការផ្សារភ្ជាប់តួនាទីស្ថាប័នច្បាប់ សាលារៀន និងវត្តអារាម ដើម្បីបង្កើតប្រព័ន្ធការពារ និងស្តារនីតិសម្បទាយុវជនដែលមាន លក្ខណៈបង្ការទុកជាមុន គោរពសិទ្ធិមនុស្ស និងមានគណនេយ្យភាពច្បាស់លាស់។
កម្មវិធីនេះនឹងផ្តល់ជាវេទិកាគោលនយោបាយសម្រាប់ប្រមូលផ្តុំ អ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ អ្នកជំនាញវ័យក្មេង និស្សិត និងសាធារណជនទូទៅ។

ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/mxw9asN4ip3KfZiY6
វាគ្មិន៖
បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
លោក ជា សំអៀង អ្នកស្រាវជ្រាវផ្នែកសាសនានៃវេទិការអនាគត
លោក សេង ហុង អ្នកស្រាវជ្រាវឯករាជ្យ ផ្នែកអភិវឌ្ឍន៍ និងអប់រំ
ព័ត៌មានអំពីកម្មវិធី៖
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៦
ពេលវេលា៖ ម៉ោង ៨:៣០ ដល់ ១១:០០ ព្រឹក (ការចុះឈ្មោះបើកនៅម៉ោង ៨ ព្រឹក និង បិទនៅម៉ោង ៩ ព្រឹក)
ទីកន្លែង៖ វេទិកាអនាគត (Future Forum) នៅអគារ Legacy Business Center ជាន់ទី ៩ មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ (Google Maps)
បទបង្ហាញ និងការពិភាក្សា៖ ជាភាសាខ្មែរ
សម្លៀលបំពាក់ ៖ សមរម្យ (Smart Casual)
កំណត់សម្គាល់សំខាន់៖
កម្មវិធីនេះប្រព្រឹត្តទៅជាភាសាខ្មែរ
សូមលើកទឹកចិត្តឱ្យធ្វើការចុះឈ្មោះតាមអនឡាញជាមុន ដើម្បីទទួលបានអាទិភាពក្នុងការចូលរួម
កន្លែងអង្គុយផ្តល់ជូនតាមលំដាប់នៃការមកដល់មុន ទទួលបានមុន (ការចុះឈ្មោះមិនធានាថានឹងមានកន្លែងអង្គុយឡើយ ដូច្នេះសូមអញ្ជើញមកដល់ឱ្យបានមុនម៉ោង)
មិនអនុញ្ញាតឱ្យចូលរួមឡើយ ប្រសិនបើមកយឺតក្រោយម៉ោង ៩:០០ ព្រឹក
ព័ត៌មានចំណត៖
សម្រាប់ម៉ូតូ៖ លោកអ្នកអាចចតនៅចំណតខាងក្រោយអគារ Legacy Business Centre។
សម្រាប់រថយន្ត៖ លោកអ្នកអាចចតនៅចំណតខាងមុខអគារ ឬនៅ The Point Community Mall។
.png)
Comments