វេទិកាគោលនយោបាយ «អ្នកណាគួរគ្រប់គ្រងសាលារដ្ឋនៅកម្ពុជា?»
ចូលរួមជាមួយពួកយើងក្នុងព្រឹត្តិការណ៍នេះ ដែលនឹងពិភាក្សាអំពី កំណែរទម្រង់អភិបាលកិច្ចអប់រំ ផ្ដោតលើ «អ្នកណាគួរគ្រប់គ្រងសាលារដ្ឋនៅកម្ពុជា?» ។
វេទិកាគោលនយោបាយ នៃអង្គការវេទិកាអនាគតរៀបចំឡើង ដើម្បីជម្រុញការដេញដោលដោយផ្អែកលើភស្តុតាង ស្តីពី ការកែទម្រង់អភិបាលកិច្ចអប់រំកម្រិតចំណេះទូទៅនៅប្រទេសកម្ពុជា។
ផ្តោតលើប្រធានបទ «តើអ្នកណាគួរគ្រប់គ្រង សាលារដ្ឋនៅកម្ពុជា?» វេទិកាគោលនយោបាយ ប្រមូលផ្តុំការសន្ទនាសាធារណៈ សម្រាប់អ្នកវិភាគ អ្នកស្រាវជ្រាវ អ្នកអនុវត្តគោលនយោបាយ អ្នកដឹកនាំស្ថាប័នអប់រំ និងសាធារណជន ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម គោលនយោបាយក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យអប់រំ និងស្វែងរក អនុសាសន៍កែទម្រង់ ដើម្បីពង្រឹងអភិបាលកិច្ចក្នងវិស័យអប់រំ។
កម្មវិធីនេះនឹងពិនិត្យមើលសំណើគោលនយោបាយ ដែលពាក់ព័ន្ធគ្នាចំនួនបី (ការផ្ទេរអំណាច ក្របខ័ណ្ឌមន្ត្រីរាជការ និងស្ថាប័នគ្រប់គ្រង) ដើម្បីឆ្លើយតបនឹងសំណួរថា តើអ្នកណាគួរគ្រប់គ្រង សាលារៀនសាធារណៈ ក្នុងប្រព័ន្ធមួយដែលកាន់តែមានភាពស៊ីសង្វាក់ នៃអភិបាលកិច្ចមូលដ្ឋានស្វ័យភាពសាលារៀន និងការទទួលខុសត្រូវលើលទ្ធផលសិក្សារបស់សិស្ស។

ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/PYpMd5o9qYBPtU6m8
វាគ្មិន៖
បណ្ឌិត សឿង សុផា ជានាយកនាយកដ្ឋានអប់រំចំណេះទូទៅ នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)
បណ្ឌិត មាស នី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម
លោក ជា ដារ៉ា ជាអ្នកស្រាវជ្រាវគោលនយោបាយអប់រំ នៃវេទិកាអនាគត
ព័ត៌មានអំពីកម្មវិធី៖
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី ៣១ ខែ តុលា ឆ្នាំ ២០២៦
ពេលវេលា៖ ម៉ោង ៨:៣០ ដល់ ១១:០០ ព្រឹក
ទីកន្លែង៖ វេទិកាអនាគត (Future Forum) នៅអគារ Legacy Business Center ជាន់ទី ៩ មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ (Google Maps)
បទបង្ហាញ និងការពិភាក្សា៖ ជាភាសាខ្មែរ
សម្លៀលបំពាក់ ៖ សមរម្យ (Smart Casual)
ព័ត៌មានចំណត៖
សម្រាប់ម៉ូតូ៖ លោកអ្នកអាចចតនៅចំណតខាងក្រោយអគារ Legacy Business Centre។
សម្រាប់រថយន្ត៖ លោកអ្នកអាចចតនៅចំណតខាងមុខអគារ ឬនៅ The Point Community Mall។
.png)
Comments