top of page

វេទិកាគោលនយោបាយបរិស្ថាន «គូសវាសអនាគតប្រព័ន្ធជីវៈចម្រុះសមុទ្រកែប»

49 minutes ago
1 min read

ចូលរួមជាមួយពួកយើងក្នុងព្រឹត្តិការណ៍នេះ ដែលនឹងពិភាក្សាអំពី បរិស្ថាន ផ្ដោតលើ​ «គូសវាសអនាគតប្រព័ន្ធជីវៈចម្រុះសមុទ្រកែប»​ ដោយមើលពីក្រសែចក្ខុអ្នកឯកទេសអភិរក្សសមុទ្រនៅកម្ពុជា​។


ប្រពន្ធ័អេកូឡូសុីសមុទ្រនៅតំបន់ឆ្នេរខេត្តកែប គឺជាទ្រព្យសម្បត្តិធម្មជាតិដ៏សំខាន់មួយក្នុងចំណោមប្រពន្ធ័ទឹកផ្សេងទៀតរបស់ប្រទេសកម្ពុជាចំពោះជីវចម្រុះ ការផ្គត់ផ្គង់ស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន ប្រពន្ធ័អេកូឡូសុីនេះកំពុងប្រឈមនឹងសម្ពាធជាច្រើន និងងាយរងគ្រោះទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអកាសធាតុ ការកើនឡើងកម្តៅ ការទាញយកធនធានធម្មជាតិហួសកម្រិត​ និងបញ្ហាប្រឈមផ្សេងទៀតដែលមិនមានដំណោះស្រាយណាប្រកបដោយប្រសិទ្ធភាព​ ដែលទាំងនេះទាមទារឲមានការរៀបចំគំរូធន់សម្រាប់ការអភិរក្ស។ កម្មវិធីជំនុំគោលនយោបាយ នាឳកាសនេះ នឹងលើកយកប្រធានបទស្តីពី «វេទិកាគោលនយោបាយបរិស្ថាន៖ គូសវាសអនាគតប្រព័ន្ធជីវៈចម្រុះសមុទ្រកែប» មកជជែកពិភាក្សា ដើម្បីជំរុញកិច្ចសន្ទនាឆ្ពោះទៅមុខអំពីការគំរាមកំហែងផ្នែកអេកូឡូសុី ស្វែងរកយុទ្ធសាស្រ្តសម្រាប់ចីរភាពរយៈពេលវែង ព្រមទាំងប្រមូលផ្តុំអ្នកពាក់ពន្ធ័ចម្រុះដើម្បីរៀបចំចក្ខុវិស័យថ្មីសម្រាប់អនាគតបរិស្ថានកម្ពុជា។




ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/LeNetFHJGCgY4yBm8


វាគ្មិនកិត្តិយស៖

  • ​​​​​កញ្ញា ឡោ សម្ផស្ស -​ អ្នកដឹកនាំគម្រោងអប់រំ និងផ្សព្វផ្សាយ នៃអង្គការអភិរក្សសមុទ្រកម្ពុជា


ព័ត៌មានអំពីកម្មវិធី៖​

  • កាលបរិច្ឆេទ ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦   

  • ពេលវេលា ម៉ោង ៩:០០​ព្រឹក​​ - ១២:០០ថ្ងៃត្រង់

  • ទីកន្លែង វេទិកាអនាគត (Future Forum) នៅអគារ Legacy Business Center ជាន់ទី ៩ មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ (Google Maps)

  • បទបង្ហាញ និងការពិភាក្សា ជាភាសាខ្មែរ

  • សម្លៀលបំពាក់ ៖ សមរម្យ (Smart Casual) 


ព័ត៌មានចំណត៖

  • សម្រាប់ម៉ូតូ៖ លោកអ្នកអាចចតនៅចំណតខាងក្រោយអគារ Legacy Business Centre។

  • សម្រាប់រថយន្ត៖ លោកអ្នកអាចចតនៅចំណតខាងមុខអគារ ឬនៅ The Point Community Mall។



Comments


Follow us

  • Facebook
  • X
  • LinkedIn
  • Youtube

 Visit us

Legacy Building, 9th floor, #29, Mao Tse Tong Blvd, Tuol Tumpung II, Chamkar Mon, Phnom Penh, Cambodia

Weekdays (Mon-Fri): 8 AM - 6 PM

Weekends (Sat-Sun): 8 AM - 5 PM

Parking Information:

  • Motorcycles:  You can park your motorcycles at the parking lots behind the building.

  • Cars:

    • We encourage you to park at the Point Community Mall (Below 1 hour = Free; Above per 1 hour = About 2000 riels).

    • You can also park on the street at Tela Gas Station (At your own risk).

Get in Touch

Get our newsletter

Telephone

images-removebg-preview_edited.png

(+855) 17 411 411

Telegram

bottom of page