បទបង្ហាញគំនិតតូច៖ គំនិតតូច៤សម្រាប់កម្ពុជា
- Apr 11
- 1 min read
បទបង្ហាញគំនិតតូច ជាវេទិកាអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជាដាក់បង្ហាញគំនិតគោលនយោបាយតូចថ្មីៗប្រកបដោយភាពច្នៃប្រឌិត ទៅដល់សាធារណជន។ កម្មវិធីនេះផ្ដោតសំខាន់លើគំនិតតូចៗ និងដំណោះស្រាយគោលនយោបាយ ដែលមានលក្ខណៈជាក់ស្ដែង ហើយអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមសង្គមប្រចាំថ្ងៃ។
សម្រាប់វេទិកាបទបង្ហាញគំនិតតូច ពីម៉ោង៩:០០នាទីព្រឹកដល់ម៉ោង១១:១០នាទីព្រឹក ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦នេះ អ្នកស្រាវជ្រាវគោលនយោបាយវ័យក្មេង៤រូបរបស់វេទិកាអនាគត នឹងចូលរួមជាវាគ្មិនផ្ដល់ធាតុចូលរបស់ពួកគេ ក្រោមមូលបទ គំនិតតូច៤សម្រាប់កម្ពុជា។
វាគ្មិនទាំង៤រូប ជាអ្នកស្រាវជ្រាវ ក្នុងវគ្គអ្នកស្រាវជ្រាវគោលនយោបាយបរិយាប័ន្ន (IPF: Inclusive Policy Fellowship) របស់វេទិកាអនាគត ដែលបានទទួលការឧបត្ថម្ភថវិកាពី រដ្ឋាភិបាលប្រទេសអូស្ត្រាលីតាមរយៈកម្មវិធីពន្លកចំណេះ២នៃអង្គការមូលនិធិអាស៊ី (The Asia Foundation) និងរដ្ឋាភិបាលប្រទេសអៀរឡង់តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍អន្តរជាតិ (Irish Aid)។

ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/hLG4UzanayeHeFsK8
ព័ត៌មានលម្អិតអំពីកម្មវិធី៖
+ កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦
+ ពេលវេលា៖ ម៉ោង ៩:០០ ដល់ ១១:១០ ព្រឹក
+ ទីកន្លែង៖ វេទិកាអនាគត Future Forum (Google Maps)
+ បទបង្ហាញ និងការពិភាក្សា៖ ជាភាសាខ្មែរ
.png)
Comments