បទបង្ហាញគំនិតតូច៖ គំនិតតូចដើម្បីអនាគតរាជធានីភ្នំពេញ៖ រស់រវើក បៃតង បរិយាបន្ន
បបទបង្ហាញគំនិតតូចជាវេទិកាអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជាដាក់បង្ហាញគំនិតគោលនយោបាយតូចថ្មីៗប្រកបដោយភាពច្នៃប្រឌិតទៅដល់សាធារណជន។កម្មវិធីនេះផ្ដោតសំខាន់លើគំនិតតូចៗនិងដំណោះស្រាយគោលនយោបាយដែលមានលក្ខណៈជាក់ស្ដែងហើយអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមសង្គមប្រចាំថ្ងៃ។
សម្រាប់វេទិកាបទបង្ហាញគំនិតតូចពីម៉ោង ២ រសៀលដល់ម៉ោង ៤:៣០ នាទីរសៀល ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៦នេះអ្នកស្រាវជ្រាវគោលនយោបាយវ័យក្មេង៤រូបរបស់វេទិកាអនាគតនឹងចូលរួមជាវាគ្មិនផ្ដល់ធាតុចូល
របស់ពួកគេក្រោមមូលបទ៖ គំនិតតូចដើម្បីអនាគតរាជធានីភ្នំពេញ៖ រស់រវើក បៃតង បរិយាបន្ន។
វាគ្មិនទាំង៤រូបជាអ្នកស្រាវជ្រាវក្នុងវគ្គអ្នកស្រាវជ្រាវគោលនយោបាយបរិយាប័ន្ន (IPF: Inclusive Policy Fellowship)របស់វេទិកាអនាគតដែលបានទទួលការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលប្រទេសអូស្ត្រាលីតាមរយៈកម្មវិធីពន្លកចំណេះ២នៃអង្គការមូលនិធិអាស៊ី (The Asia Foundation) និង រដ្ឋាភិបាលប្រទេសអៀរឡង់តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍អន្តរជាតិ (Irish Aid)។

ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/zyWRTPCfiv8Zg1rk8
ព័ត៌មានលម្អិតអំពីកម្មវិធី៖
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦
ពេលវេលា៖ ម៉ោង ២:០០ ដល់ ៤:៣០ រសៀល
ទីកន្លែង៖ វេទិកាអនាគត Future Forum (Google Maps)
បទបង្ហាញ និងការពិភាក្សា៖ ជាភាសាខ្មែរ
*** កំណត់ចំណាំ៖ ចំពោះអ្នកដែលបានបំពេញការចុះឈ្មោះនេះនឹងមានអទិភាពចូលរួមកម្មវិធីដោយរលូន ដោយឡែកចំពោះអ្នកដែលចូលរួមដោយផ្ទាល់ដោយពុំបានចុះឈ្មោះតាមរយៈលីងនេះ នោះហ្នឹងស្ថិតក្នុងលក្ខខណ្ឌពិចារណា។
.png)
Comments