បាឋកថាសាធារណៈលើកទី៥
- communicationinter3
- Nov 22
- 1 min read
Updated: Nov 23
បាឋកថាសាធារណៈលើកស្តីពី៖ អនាគតនៃសង្គមស៊ីវិលនៅកម្ពុជា
បាឋកថានេះមានគោលបំណងប្រមូលផ្តុំអ្នកដឹកនាំអង្គការសង្គមស៊ីវិល អ្នកស្រាវជ្រាវ និងសាធារណជន ដើម្បីជជែកអំពីអនាគតនៃសង្គមស៊ីវិលនៅកម្ពុជា។ បាឋកថានេះជំរុញកិច្ចសន្ទនាដែលមានការគិតបែបត្រិះរិះ និងឆ្ពោះទៅមុខ ដោយពិនិត្យលើបញ្ហាប្រឈមសំខាន់ៗដែលសង្គមស៊ីវិលរបស់កម្ពុជាកំពុងប្រឈមមុខ និងស្វែងយល់ពីយុទ្ធសាស្ត្រនិរន្តរភាព ដើម្បីស្រមៃឡើងវិញនូវអនាគតសង្គមស៊ីវិលមួយដែលមានភាពធន់ រស់រើក ប្រសិទ្ធភាព និងនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។
លោកអ្នកនឹងទទួលបានការចែករំលែកទស្សនៈពីអ្នកដឹកនាំអង្គការសង្គមស៊ីវិលចំនួន ៦ រូប លើបញ្ហាសំខាន់ៗដូចជា៖
ម៉ូដែលប្រតិបត្តិការរបស់សង្គមស៊ីវិល លទ្ធភាពហិរញ្ញវត្ថុ
ការស្វែងយល់ពីបរិយាកាសច្បាប់, ការចូលរួមរបស់យុវជន និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងការផ្តល់សេវារបស់អង្គការសង្គមស៊ីវិល។

គ្រូឧទ្ទេស៖
១. លោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិនៃអង្គការគណ:កម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) - CCC
២. លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការ Save the Children ប្រចាំកម្ពុជា
៣. លោកស្រី យុន ម៉ាណេ នាយិកាប្រតិបត្តិនៃអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO)
៤. កញ្ញា វង្ស សុជាតា អ្នកជំនាញផ្នែកអភិវឌ្ឍន៍
៥. លោក ឆាត់ សុភាព នាយកប្រចាំប្រទេសនៃអង្គការវ័តធឺអេត កម្ពុជា(WaterAid Cambodia)
៦. លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥
ពេលវេលា៖ ម៉ោង ៨:៣០ព្រឹក - ៥:០០ល្ងាច
ទម្រង់ចុះឈ្មោះ៖ https://forms.gle/KqJgcWJTeSjWMS1D8
ទីកន្លែង៖ វេទិកាអនាគត (Future Forum) នៅអគារ Legacy Business Center ជាន់ទី ៩ មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ (Google Maps)
បិទទម្រង់ចុះឈ្មោះ៖ ថ្ងៃ សុក្រ ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ (៥:០០ ល្ងាច)
.png)
Comments