top of page

ជំនុំគោលនយោបាយ៖ អភិបាលកិច្ចសាធារណៈ ២.០

  • 2 days ago
  • 1 min read

ព្រឹត្តិការណ៍«ជំនុំគោលនយោបាយ»នេះ នឹងពិភាក្សាអំពី«អភិបាលកិច្ចសាធារណៈ ២.០» ដោយមើលពីក្រសែចក្ខុអ្នកឯកទេសអភិបាលកិច្ច និងអ្នកជំនាញច្បាប់សម្បូរដោយពិសោធន៍ ច្រើនទសវត្សរ៍។


កម្ពុជាស្ថិតក្នុងអន្តរកាលសេដ្ឋកិច្ចនិងនយោបាយដ៏សំខាន់ក្នុងទសវត្សរ៍ឆ្នាំ២០២០នេះ។ យុវជនស្រករក្រោយកាន់តែច្រើន បានឈានចូលទីផ្សារការងារ និងអាយុបោះឆ្នោត ចំពេលដែលប្រទេសកំពុងពើបប្រទះនឹងបញ្ហាប្រឈមជាច្រើន រាប់ចាប់ តាំងពីវិបត្តិព្រំដែនជាមួយប្រទេសថៃ ការប្រេះស្រាំភូមិសាស្ត្រសេដ្ឋកិច្ចសកល និងភាពវឹកវរនៃភូមិសាស្ត្រនយោបាយ។


បរិបទបែបនេះនាំឱ្យមានតម្រូវការនៃការគ្រប់គ្រងវិស័យសាធារណៈក្នុងបែបផែនទាន់សម័យឆ្លើយតបនឹងសភាពការណ៍ជាតិ និងអន្តរជាតិជាក់ស្ដែង ដែលវិវត្តយ៉ាងលឿន បើសិនជាកម្ពុជាចង់សម្រេចការចាកចេញដ៏ជោគជ័យពីឋានៈក្រុមប្រទេសមាន ការអភិវឌ្ឍតិចតួច និងការសម្រេចឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ ខាងមុខ។


ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/fSLLDK5zaNzkfPMP9


វាគ្មិនកិត្តិយស៖

  • លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច

    ប្រធានបទ ​«គំនិតកំណែទម្រង់រដ្ឋបាលសាធារណៈសម័យទំនើប»

  • លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់អមរិន្ទ

    ប្រធានបទ «គំនិតកសាងនីតិរដ្ឋសម័យទំនើប»


ព័ត៌មានលម្អិតអំពីកម្មវិធី៖​

  • កាលបរិច្ឆេទ ថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦   

  • ពេលវេលា ម៉ោង ៨:០០​ព្រឹក​​ - ១១:០០ថ្ងៃត្រង់

  • ទីកន្លែង វេទិកាអនាគត (Future Forum) នៅអគារ Legacy Business Center ជាន់ទី ៩ មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ (Google Maps)

  • បទបង្ហាញ និងការពិភាក្សា ជាភាសាខ្មែរ


Comments


Follow us

  • Facebook
  • X
  • LinkedIn
  • Youtube

 Visit us

Legacy Building, 9th floor, #29, Mao Tse Tong Blvd, Tuol Tumpung II, Chamkar Mon, Phnom Penh, Cambodia

Weekdays (Mon-Fri): 8 AM - 6 PM

Weekends (Sat-Sun): 8 AM - 5 PM

Parking Information:

  • Motorcycles:  You can park your motorcycles at the parking lots behind the building.

  • Cars:

    • We encourage you to park at the Point Community Mall (Below 1 hour = Free; Above per 1 hour = About 2000 riels).

    • You can also park on the street at Tela Gas Station (At your own risk).

Get in Touch

Get our newsletter

Telephone

images-removebg-preview_edited.png

(+855) 17 411 411

Telegram

bottom of page