top of page

HelloVOA៖ពលករ​គួរ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​នៅ​ប្រទេស​ដែល​ពួកគេ​ធ្វើការ​ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ

គិត​មក​ត្រឹម​ដើម​ឆ្នាំ ២០២២ ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ស្រប​ច្បាប់​មាន​ចំនួន​ប្រហែល​ជា​១,៣​លាន​នាក់។ ខណៈ​ពេល​ដែល​ការធ្វើ​ចំណាកស្រុក​នៅតែ​បន្ត​កើត​មាន អ្នកជំនាញ​មើលឃើញ​ថា ពលករ​ចំណាក​ស្រុក​កម្ពុជា​អាច​រង​ឥទ្ធិពល​នៃ​ការផ្លាស់ប្ដូរ​វប្បធម៌ ទំនៀមទម្លាប់ ភាសា និង​ប្រពៃណី។ កញ្ញា ថោង សារីបុត្ត អ្នកស្រាវជ្រាវ​វ័យក្មេង​ប្រចាំ​វេទិកា​អនាគត​ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តីពី​ពលករ​ចំណាក​ស្រុក​ថា ពលករ​គួរតែ​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ខ្មែរ​នៅ​ប្រទេស​ដែល​ពួកគេ​កំពុង​ធ្វើការ​ ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ​របស់​ពលករ​នៅ​ប្រទេស​ទាំងនោះ៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៧ តុលា ២០២២)











 

bottom of page