top of page

Podcast: ភាគទី៩៖ តើ​កម្ពុជា​អាច​ដើរ​ដល់​ឧស្សាហកម្ម​ជំនាន់​ទី​៤ បាន​ដោយ​របៀប​ណា?

ឧស្សាហូបនីយកម្ម គឺជាមធ្យោបាយ​ដ៏​ចម្បង​មួយ​ក្នុង​ការ​នាំ​មក​នូវ​កំណើន​សេដ្ឋកិច្ច និង​ភាព​រុងរឿង​និង​ភាព​ជឿនលឿន​របស់​ប្រទេស​ជាតិ​មួយ តាមរយៈ​ការ​ប្រើប្រាស់​ម៉ាស៊ីន​គ្រឿងចក្រ និង​បច្ចេកវិទ្យា​ទំនើប ដើម្បី​បង្កើន​ផលិតភាព។


ចាប់តាំងពី​ពាក់​កណ្តាល​សតវត្សរ៍​ទី ១៧ មក ពិភពលោក​បាន​ឆ្លង​កាត់​ឧស្សាហូបនីយកម្ម​សំខាន់ៗ​បួន​លើក​ដោយ​សារ​ការ​រក​ឃើញ​បច្ចេកវិទ្យា​ថ្មីៗ ដែល​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ឧស្សាហកម្ម​ចំនួន ៤​ ជំនាន់។ បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ១ បង្កើត​ឲ្យ​មាន​ថាមពល​ទាញ​ចេញ​ពី​ចំហាយ​ទឹក បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ២ បង្កើត​ឲ្យ​មាន​ថាមពល​អគ្គិសនី និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ៣ បង្កើត​ឲ្យ​មាន​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ឌីជីថល។ បច្ចុប្បន្ននេះ ប្រទេសមួយចំនួនបានឈានដល់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ ស្វីស ចិន និងសហរដ្ឋអាមេរិក។ តើអ្វីទៅជាបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ឬឧស្សាហកម្មជំនាន់ទី៤? ហើយបើមិនចាប់យកឧស្សាហកម្មជំនាន់ទី៤ នេះ តើស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងប្រឈមបញ្ហាអ្វីខ្លះ?


ស្តាប់ភាគទី ៩ លើបណ្តាញ Apple Podcasts និង Google Podcasts



 

VOA បានបង្កើតកម្មវិធីផតខាសថ៍ថ្មីមួយឈ្មោះ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ដែលជាកិច្ចពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវ និងអ្នកនិពន្ធ១៦នាក់ ក្នុងកម្រងសៀវភៅបីក្បាល ក្រោមចំណងជើងថា៖ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040»។

VOA បានសហការជាមួយ វេទិកាអនាគត Future Forum ដែលបានបោះពុម្ពផ្សាយកម្រងសៀវភៅ «កម្ពុជាក្នុងឆ្នាំ២០៤០ ឬ Cambodia 2040» នេះ ដើម្បីនាំមកនូវការប្រមើលមើលពីស្ថានភាពប្រទេសកម្ពុជាក្នុងឆ្នាំ ២០៤០ ដោយផ្តោតលើប្រធានបទសំខាន់ៗ ដូចជា ការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ សង្គម គោលនយោបាយ វិស័យការបរទេស និងអភិបាលកិច្ចជាដើម៕




Commenti


bottom of page