ការផ្តល់សេវារហ័សមានប្រសិទ្ធភាព និងក្នុងតម្លៃសមរម្យ គឺជាតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់រូប។ ការផ្តល់សេវាសាធារណៈនានាទៅកាន់ប្រជាពលរដ្ឋនេះ គឺសំដៅទៅលើរដ្ឋបាលសាធារណៈតាមរយៈស្ថាប័នរបស់រដ្ឋាភិបាល ដែលមានតួនាទីបម្រើផលប្រយោជន៍សាធារណៈ ឬប្រយោជន៍ទូទៅ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍មួយនៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាកំពុងឆ្លងកាត់និងអនុវត្តគោលនយោបាយកែទម្រង់ស្ថាប័នជាច្រើន ដើម្បីធ្វើឲ្យសេវារដ្ឋបាលសាធារណៈរបស់ខ្លួន មានភាពប្រសើរឡើង។
តើសេវារដ្ឋបាលសាធារណៈរបស់កម្ពុជាមានគុណភាពដល់កម្រិតណា ហើយថាតើកម្ពុជាគួរធ្វើកិច្ចការអ្វីខ្លះទៀត ដើម្បីធ្វើឲ្យវិស័យរដ្ឋបាលសាធារណៈនេះកាន់តែមានប្រសិទ្ធភាពនិងជឿទុកចិត្តបាន?
ស្តាប់ភាគទី ១២ លើបណ្តាញ Apple Podcasts និង Google Podcasts
VOA បានបង្កើតកម្មវិធីផតខាសថ៍ថ្មីមួយឈ្មោះ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ដែលជាកិច្ចពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវ និងអ្នកនិពន្ធ១៦នាក់ ក្នុងកម្រងសៀវភៅបីក្បាល ក្រោមចំណងជើងថា៖ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040»។
VOA បានសហការជាមួយ វេទិកាអនាគត Future Forum ដែលបានបោះពុម្ពផ្សាយកម្រងសៀវភៅ «កម្ពុជាក្នុងឆ្នាំ២០៤០ ឬ Cambodia 2040» នេះ ដើម្បីនាំមកនូវការប្រមើលមើលពីស្ថានភាពប្រទេសកម្ពុជាក្នុងឆ្នាំ ២០៤០ ដោយផ្តោតលើប្រធានបទសំខាន់ៗ ដូចជា ការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ សង្គម គោលនយោបាយ វិស័យការបរទេស និងអភិបាលកិច្ចជាដើម៕
Comments