គិតមកត្រឹមដើមឆ្នាំ ២០២២ ពលករចំណាកស្រុកកម្ពុជាដែលកំពុងធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់មានចំនួនប្រហែលជា១,៣លាននាក់។ ខណៈពេលដែលការធ្វើចំណាកស្រុកនៅតែបន្តកើតមាន អ្នកជំនាញមើលឃើញថា ពលករចំណាកស្រុកកម្ពុជាអាចរងឥទ្ធិពលនៃការផ្លាស់ប្ដូរវប្បធម៌ ទំនៀមទម្លាប់ ភាសា និងប្រពៃណី។ កញ្ញា ថោង សារីបុត្ត អ្នកស្រាវជ្រាវវ័យក្មេងប្រចាំវេទិកាអនាគតថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា ពលករគួរតែផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរនៅប្រទេសដែលពួកគេកំពុងធ្វើការ ដើម្បីរក្សាអត្តសញ្ញាណជាតិរបស់ពលករនៅប្រទេសទាំងនោះ៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៧ តុលា ២០២២)
top of page
bottom of page
Comments