គំនិតតូច៖ អ្នកលក់តាមដងផ្លូវ ជាសរសៃឈាមទីក្រុង
- communicationinter3
- Jul 3
- 1 min read
ដោយ៖ ប្រាក់ នរៈ
មនុស្សមួយចំនួនយល់ថា អ្នកលក់ដូរតាមដងផ្លូវនៅទីក្រុងភ្នំពេញជាពិសេសតំបន់សួនច្បារមាត់ទន្លេ ហាក់ឥតមានសណ្ដាប់ធ្នាប់ និងអាចប៉ះពាល់ទៅដល់ចរាចរណ៍។ ប៉ុន្តែទីក្រុងយើងភាគច្រើនពឹងផ្អែកលើអាហារតាមដងផ្លូវ។ អ្នកលក់តាមដងផ្លូវនេះហើយ ជាសរសៃឈាមផ្តល់ភាពរស់រវើកដល់សួនច្បារមាត់ទន្លេ និងអត្តសញ្ញាណដល់ទីក្រុងយើង ដែលយើងអាចបង្ហាញទៅដល់ពិភពលោកខាងក្រៅ។ ការរចនាឡើងវិញនៃតំបន់សួនច្បារមាត់ទន្លេ និងទីធ្លាសាធារណៈត្រូវតែរួមបញ្ចូលអ្នកលក់ដូរតាមចិញ្ចើមផ្លូវ។
Comments